អ្នកចាំទី Guglielmo Vicario របស់ Tottenham Hotspur បានទទួលការវះកាត់ បន្ទាប់ពីរងរបួសកជើងអំឡុងពេលទទួលជ័យជម្នះ ៤-០ នៅ Manchester City កាលពីថ្ងៃសៅរ៍ ។នេះបើយោងតាមក្លឹប Premier League បានប្រកាស។
កីឡាករសញ្ជាតិអ៊ីតាលីវ័យ ២៨ ឆ្នាំរូបនេះបានបញ្ចប់ការប្រកួតក្រៅដីពេញ ៩០ នាទី ប៉ុន្តែក្លឹបនៅទីក្រុងឡុងដ៍បាននិយាយកាលពីថ្ងៃចន្ទថា Vicario បានរងរបួសអំឡុងពេលប្រកួត។
Spurs បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើ X ថា “យើងអាចបញ្ជាក់បានថា Guglielmo Vicario ថ្ងៃនេះបានទទួលការវះកាត់សម្រាប់របួសកជើងស្តាំរបស់គេ” ។ “Guglielmo នឹងត្រូវបានវាយតម្លៃដោយបុគ្គលិកពេទ្យរបស់យើងដើម្បីកំណត់ថាតើពេលណាគាត់អាចត្រលប់មកហ្វឹកហាត់វិញ។
ក្រុមនៅទីក្រុងឡុងដ៍ខាងជើងដែលស្ថិតនៅលេខ៦ក្នុងក្របខ័ណ្ឌ Premier League ដោយមាន១៩ពិន្ទុ ទទួលក្រុម AS Roma ក្នុងការប្រកួត Europa League នៅថ្ងៃព្រហស្បតិ៍៕