ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ក្រុមពាណិជ្ជកម្ម និងអភិវឌ្ឍន៍ BRICS នឹងរលំ ដោយគំរាមដាក់ពន្ធដ៏ធំលើការនាំចូលទាំងអស់ពីប្រទេសជាសមាជិកប្លុកនេះ ប្រសិនបើនៅតែបន្តគម្រោងបង្កើតរូបិយប័ណ្ណរួម។

លោក Trump បានធ្វើអត្ថាធិប្បាយ កាលពីថ្ងៃព្រហស្បតិ៍ ខណពេលដែលកំពុងដោះស្រាយបញ្ហាប្រឈម ចំពោះការគ្រប់គ្រងប្រាក់ដុល្លារអាមេរិក នៅក្នុងពាណិជ្ជកម្មពិភពលោក ។
BRICS ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ជាមួយនឹងអាហ្រ្វិកខាងត្បូងចូលរួមជាមួយក្រុមនេះ ក្នុងឆ្នាំ ២០១០ ។
កាលពីឆ្នាំមុន ប្រទេសចំនួន ៤ ទៀត បានចូលរួមជាផ្លូវការក្នុងប្លុកនេះ រួមមានអេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី និងអារ៉ាប់រួម។ សមាជិកបច្ចុប្បន្នមានចំនួនប្រហែល ៤៦ ភាគរយនៃចំនួនប្រជាជនពិភពលោក និងជាង ៣៦ ភាគរយ នៃផលិតផលក្នុងស្រុកសរុបពិភពលោក ។ នេះបើយោងតាមការប៉ាន់ស្មានដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។
លោក Trump បានលើកឡើងថា BRICS បង្កើតឡើងក្នុងគោលបំណងអាក្រក់។ ខ្ញុំបានប្រាប់ពួកគេថា បើពួកគេចង់លេងជាមួយប្រាក់ដុល្លារ នោះពួកគេនឹងទទួលរងនូវពន្ធ ១០០ ភាគរយ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើងមុនជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។ ទោះបីជាសមាជិកភាពរបស់ឥណ្ឌា នៅក្នុង BRICS ក៏ដោយ ក៏លោក Trump មិនបានបង្អាក់ការរិះគន់ឡើយ ដោយសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តក្នុងការការពារស្ថានភាពប្រាក់ដុល្លារអាមេរិក ៕

ដោយ៖ ពេជ្រ