ខេត្តរតនគិរី÷ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងនៅក្នុងខេត្តរតនគីរី គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍន៍និងរីកចម្រើនជាលំដាប់។បន្ទាប់ពីលោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីឡើងកាន់ជាប្រធានមន្ទីរមកនោះ។
យោងតាមហ្វេសប៊ុករបស់លោកប្រធានមន្ទីរសាធារណការខេត្តរតនគីរី បានបញ្ជាក់ថា សកម្មភាពអនុវត្តការងាររបស់ មន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តរតនគិរី នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដូចខាងក្រោម:
១÷ បន្តការងារថែទាំកំណាត់ផ្លូវជាតិលេខ៧៨ ដោយបន្តការងារលាងសម្អាតបង្គោលបង្ហាញផ្លូវ និងបង្គោលគីឡូម៉ែត្រ ចន្លោះ គ.ម ៦៥+០០០ ដល់ គ.ម ៩៥+០០០។
២÷ បន្តការងារជួសជុលកំណាត់ផ្លូខេត្តលេខ ៣៧៨៣ ដោយ បន្តការងារចាក់ក្រាលថ្មម៉ិច ចន្លោះ គ.ម ០២+៧០០ ដល់ គ.ម ០៥+៦០០។
៣÷ បន្តការងារថែទាំកំណាត់ផ្លូវជាតិលេខ ៧៨-៥ ដោយបន្តការងារកៀសម្រួល និង កិនបង្ហាប់ឡើងវិញ ចន្លោះ គ.ម ២៤+០០០ ដល់ គ.ម ២៧+០០០។
៤÷ បន្តការងារ Reseal DBST លើកំណាត់ផ្លូវខេត្តលេខ ៣៧៨៩ ដោយ បន្តការងារជួសជុលស្នាមស្រុត ស្រទាប់គ្រឹះ និងបំពេញចិញ្ចើមឡើងវិញ ចន្លោះ គ.ម ១៤+៧០០ ដល់ គ.ម ២៨+០០០៕




