ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ​ Havertz ទំនងអវត្តមានដល់ចប់រដូវកាល

ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal ​​កីឡាករ Kai Havertz បានជួបបញ្ហារបួសសរសៃពួរ ដែលអាចអាក់ខានការប្រកួតរហូតដល់ចប់រដូវកាលនេះតែម្តង។

កីឡាករ​សញ្ជាតិអាល្លឺម៉ង់រូបនេះ បានរងរបួសនាអំឡុងពេលបោះជំរំហ្វឹកហាត់នៅទីក្រុង Dubai ប្រទេសអារ៉ាប់រួមនាពេលថ្មីៗនេះ ដ្បិតសារព័ត៌មាន Athletic បានចេញផ្សាយថា មិនទាន់ច្បាស់ថាតើត្រូវការវះកាត់ ឬយ៉ាងណា?

​បច្ចុប្បន្ន Arsenal បានអវត្តមានកីឡាករសំខាន់ៗមានដូចជា Gabriel Martinelli និង Bukayo Saka ដែលមានរបួសសរសៃពួរដូចគ្នា គ្រាដែលខ្សែប្រយុទ្ធ Gabriel Jesus អវត្តមានដល់ចប់រដូវកាលតែម្តង ដោយសាររបួស ACL៕

Written by 

Related posts

Leave a Comment