ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ថ្នាក់ជាតិ បានរកឃើញ៥ក្រុមហើយ ឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមមាន៖ វិសាខា-បឹងកេត-ភ្នំពេញក្រោន-Tiffy Army-ណាហ្គាវើលដ៍ ។
ការប្រកួតជើងទី២ ពានសម្តេចតេជោ កាលពីម្សិលមិញ ណាហ្គាវើលដ៍ ២-២ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ សរុបទាំង២ជើង ណាហ្គា ឈ្នះ ៣-២ ខណៈមន្ទីរ អយក ខេត្តត្បូងឃ្មុំ (០-៣) អាយ អេស អាយ ដង្កោសែនជ័យ សម្រាប់ជើងទី១។
ដោយឡែកក្រុមផ្សេងទៀតដែលនឹងត្រូវប្រជែងកៅអី៨ក្រុមពានខាងលើ រួមមាន៖ ស្វាយរៀង ប៉ះកែប ឡាយ្វ ប៉ះគីរីវង់ ៕
