យោធាអ៊ីស្រាអែល បានឲ្យដឹងថា មានការបាញ់រ៉ុក្កែតប្រហែល ២៥០ គ្រាប់ ដោយក្រុមហេសបូឡា ឆ្លងពីព្រំដែនប្រទេសលីបង់ មកលើទឹកដីក្រុងយេរ៉ូសាឡឹម ដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីការប្រយុទ្ធគ្នា នៅក្នុងខែកញ្ញា ។
ប៉ូលិសអ៊ីស្រាអែល បានបញ្ជាក់ថា មនុស្សជាច្រើននាក់រងរបួស និងអគាររងការខូចខាតនៅភាគខាងជើង និងកណ្តាលទីក្រុង រួមទាំងក្បែរក្រុង Tel Aviv ។
ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីអ៊ីស្រាអែល បាញ់ផ្លោងលើកណ្តាលទីក្រុងបេរូត កាលពីថ្ងៃសៅរ៍ ដែលបណ្ដាលឲ្យមនុស្ស ២៩ នាក់ស្លាប់ ។
ទន្ទឹមនោះ កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ក៏បានរាយការណ៍ពីការឆ្ពោះទៅរកកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាមួយក្រុមជីវពល Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ ជាមួយអ៊ីស្រាអែល ។
គួរបញ្ជាក់ថា សង្គ្រាមនៅមជ្ឈិមបូព៌ានៅមិនទាន់ស្រាកស្រាននៅឡើយ ខណអ៊ីស្រាអែល បន្តវាយប្រហារចូលប្រទេសដែលនៅក្បែរតំបន់ហ្គាហ្សា៕
ដោយ៖ ពេជ្រ