ចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍នៃអាជ្ញាធរជាតិព្រះវិហារបានជួសជុល និងកែលម្អស្តូបលោកតាឌីនៅផ្នែកមួយចំនួនដែលមានភាពពុកផុយ ស្លកពណ៌ថ្នាំ និងជ្រាបទឹកតាមដំបូល ក្នុងនោះមាន៖ បានរុះរើដំបូលក្បឿង ដើម្បីសម្អាតឡើងវិញនិងលាបថ្នាំការពារជម្រាបទឹកនៅពិដានបេតុង រុះរើដៃរណែងដែលច្រេះ និងផ្លាស់ប្តូរថ្មី ក្រាលស័ង្កសីលាតនៅផ្នែកខាងក្រោមដំបូលក្បឿងស្រកាលិញក្នុងន័យបង្កើនការបង្ការទឹកស្រក់ ឬជ្រាបពីដំបូល ពង្រឹងគ្រឹះនិងរៀបឥដ្ឋកន្សែងព័ន្ធជុំវិញដើម្បីការពារការហូរច្រោះដីគ្រឹះ លាបថ្នាំពណ៌ថ្មីនៅផ្នែកពិដាននិងនៅខឿនក្បាច់ខាងក្រោមទាំងអស់ឡើងវិញ។
បច្ចុប្បន្ន ស្តូបលោកតាឌីដែលស្ថិតនៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារបានជួសជុលរួចរាល់ជាស្ថាពរ និងដាក់ជូនសាធារណជនប្រេីប្រាស់ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥តទៅ។




