Real វាយបកឈ្នះក្រុមម្ចាស់ផ្ទះ Man City ៣-២ វគ្គ PlayOff ប្រជែងកៅអី​ ១៦ក្រុម UCL ជើងទី១

​Manchester City បានរងបរាជ័យក្នុងផ្ទះ ៣-២ នាយប់មិញនេះ ក្រោមថ្វីជើងរបស់ក្រុមការពារតំណែងជើងឯក Real Madrid ពីការប្រកួតជើងទី១ នៃវគ្គជម្រុះប្រជែងកៅអីវគ្គ ១៦ក្រុមពានអឺរ៉ុប UEFA Champions League 2024-25។

ក្នុងប្រកួតនោះដែរ Jude Bellingham ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៩០+២ និងជាគ្រាប់ទី៣ របស់កីឡាករអង់គ្លេសរូបនេះដែរ ក្នុងពានអឺរ៉ុប UCL រដូវកាលនេះ បន្ទាប់ពីមិត្តរួមក្រុម Mbappe និង Diaz រកបានម្នាក់ ១គ្រាប់ ដ្បិត Haaland ជាអ្នករកបានគ្រាប់នាំមុខឱ្យ City តាំងពីនាទីទី១៩ និងប៉េណាល់ទីគ្រាប់ទី២ នៅនាទី៨០។

លទ្ធផលនេះមានន័យថាក្រុមមេឃខៀវ​ ត្រូវរង់ចាំប្រកួតកាត់សេចក្តីជើងទី២ ទៀតនៅទឹកដីអេស្ប៉ាញ នារាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋាន Santiago Bernabeu ដ្បិតជំពាក់ ១គ្រាប់នៅកីឡដ្ឋាន Etihad របស់ខ្លួន៕

Written by 

Related posts

Leave a Comment