ក្រុមបិសាចក្រហម Manchester United បានវាយបកតាមពីក្រោយដើម្បីផ្តួលក្រុម Leicester City ក្នុងជ័យជម្នះ FA Cup ជុំទី៤ដោយលទ្ធផល ២-១ កាលពីថ្ងៃសុក្រនៅកីឡដ្ឋាន Old Trafford ដោយសារការតែតបាល់បញ្ចូលទីចុងក្រោយពីខ្សែការពារជើងចាស់ Harry Maguire បូកនឹងការស៊ុតពីកីឡាករ Joshua Zirkzee ។
ការប្រកួតនេះទំនងជាឈានដល់ម៉ោងបន្ថែម តែ Maguire បានតែតបាល់បញ្ចូលទីដោយគ្រាប់ជ័យជម្នះនៅនាទីទី ៩៣ ពីការទាត់ហ្វ្រីឃីករបស់ Bruno Fernandes នៅប៉ុន្មានវិនាទីមុនការផ្លុំកញ្ចែចុងក្រោយ។ លទ្ធផលនេះបានផ្តល់ឱ្យ Man Utd នូវជ័យជម្នះជាលើកទី ៣ របស់ពួកគេក្នុងការប្រកួត ៨ ចុងក្រោយរបស់ពួកគេនៅ Old Trafford ។
Man Utd លេងមិនសូវល្អក្នុងតង់ទីមួយ ហើយ Leicester រកគ្រាប់បាល់បាននៅនាទីទី ៤២ នៅពេលដែលការស៊ុតរបស់ Wilfred Ndidi ត្រូវបានរារាំងដោយអ្នកចាំទី Andre Onana ប៉ុន្តែ Bobby De Cordova-Reid បានតែតបាល់បញ្ចូលទីសម្រេច តែ Zirkzee បានរកគ្រាប់បាសល់តាមស្មើវិញនៅនាទីទី ៦៨ និង Maguire បានតែតបាល់បញ្ចូលទីដោយគ្រាប់ជ័យជម្នះនៅនាទីទី ៩៣ ៕
