​ប្រាក់ មុន្នីឧត្តម ៖ យើងនឹងព្យាយាមយកឲ្យបាន៣ ពិន្ទុពេលប៉ះ Shan United ល្ងាចនេះ

ប្រធានក្រុមព្រះខ័នរាជស្វាយរៀងកីឡាករ ប្រាក់ មុន្នីឧត្តម បាននិយាយអំពីការប្រកួតជាមួយ Shan United FC ថា«យើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនេះ​។ យើងដឹងហើយថា យើងនឹងមិនអាចទៅលេងនៅជុំបន្ទាប់នោះទេ ប៉ុន្តែយើងនឹងព្យាយាមរក្សាកម្រិតលេងរបស់យើង។ យើងនឹងព្យាយាមយកឲ្យបាន ៣ ពិន្ទុ ហើយបញ្ចប់ការប្រកួតពានរង្វាន់មួយនេះជាមួយចំណាត់ថ្នាក់ល្អមួយ។ យើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព៕»

Written by 

Related posts

Leave a Comment