Trump ថាអាមេរិក នឹងស្ដារហ្គាហ្សាឡើងវិញ ប៉ុន្តែមិនមែនសម្រាប់ពលរដ្ឋប៉ាឡេស្ទីនទេ

លោកប្រធានាធិបតី Donald Trump បានធ្វើសំណើវិសាមញ្ញមួយសម្រាប់សហរដ្ឋអាមេរិក ដើម្បីកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប ។

អាមេរិក នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចពិភាក្សាដ៏សំខាន់របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ស្តីពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស ។

ទន្ទឹមនោះ លោក Trump ក៏​បាន​ច្រានចោលការ​អំពាវនាវ​របស់​លោក​ កន្លងមក ឱ្យ​ពលរដ្ឋប៉ាឡេស្ទីន​ ផ្លាស់ទី​ចេញ​ពី​ទឹកដី​ដែល​មាន​សង្គ្រាម​ទៅ​កាន់​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ ដូច​ជា​អេហ្ស៊ីប និង​ហ្ស៊កដានី ខណដែលប៉ាឡេស្ទីន និង​ប្រទេស​ទាំង​ ២ បដិសេធ​ការ​ស្នើ​របស់​លោក​ យ៉ាង​ដាច់​អហង្ការ ។

លោក Trump បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក Netanyahu ថា សហរដ្ឋអាមេរិក នឹងកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប ហើយយើងនឹងធ្វើការងារជាមួយអ៊ីស្រាអែល ផងដែរ។

លោក Trump បានលើកឡើងថា សហរដ្ឋអាមេរិក នឹងកម្ចាត់គ្រាប់បែកមិនទាន់ផ្ទុះកម្រិតទីតាំង និងស្ដារអគាររងការបំផ្លាញហើយបង្កើតការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលនឹងផ្គត់ផ្គង់ចំនួនការងារ និងផ្ទះសម្រាប់ប្រជាជនក្នុងតំបន់ ។

ប៉ុន្តែ​សម្ដី លោក Trump ត្រូវបានគេសង្កេតឃើញថាមិន​សំដៅដល់ជនជាតិ​ប៉ាឡេស្ទីន​ ដែល​នឹង​ត្រឡប់​ទៅ​ទីនោះ​វិញ​ទេ ។

លោក ​បាន​បន្ថែម​ថា ប្រជាជន​ ២ លាន​នាក់​នៃតំបន់ហ្គាហ្សា គួរ​តែ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​ដែល​ខ្លួនចង់ទៅ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា ដំណាក់កាលទី ២ នឹងធ្វើឡើង នៅពេលលោក Netanyahu ត្រឡប់មកពីសហរដ្ឋអាមេរិកវិញ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment