គ្រូ Shan United៖ ទោះ​បី​ជា​ការ​ប្រកួត​បង្ក្រប់​កិច្ច ប៉ុន្តែ​​លោក​​​​ប្តេជ្ញា​ស្វែង​រក​ជ័យជម្នះ​ដើម្បី​បង្កើត​កំណត់​ត្រា​ក្រុម

ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​​មុនការប្រកួត លោក Ono Hiroki គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​របស់​ក្រុម​ Shan United បាន​និយាយ​ថា ៖«ការ​ប្រកួត​ថ្ងៃ​នេះ​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ពី​ព្រោះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ក្រុម​​​មាន​កីឡាករ​ប្រយុទ្ធ​ល្អ​ៗ ដូច​ជា​កីឡាករ​ប្រេស៊ីល និង​កីឡាករ​ក្នុង​ស្រុក​មួយ​ចំនួន។ សម្រាប់​របស់​ខ្ញុំ​ បើ​មិន​ប្រឹង​ខ្លាំង​ទេ ប្រាកដ​ជា​របូត​ច្រើន​គ្រាប់»។

លោក​បាន​បន្ត​ថា ៖«សម្រាប់​ក្រុម​របស់​ខ្ញុំ​មាន​កីឡាករ​របួស​ម្នាក់​ពីរ​នាក់​ដែរ។ បើ​ប្រៀប​ធៀប​ពី​លីគ​កម្ពុជាជា​មួយ​លីគ​មីយ៉ាន់ម៉ា គឺ​លីគ​នៅ​កម្ពុជា ជា​ពិសេស​ក្រុម​នៅ​លំដាប់​កំពូល​ទាំង​៤ បាន​ចំណាយ​ធន់​ធាន​ច្រើន។ បើ​និយាយ​ពី​កីឡាករ​បរទេស ពួក​គាត់​មាន​កីឡាករ​បរទេស​ល្អ​ៗ​ច្រើន​ជាង​នៅ​មីយ៉ាន់ម៉ា»។

ទោះ​បី​ជា​ការ​ប្រកួត​គ្រាន់​តែ​បង្ក្រប់​កិច្ច ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​​បាន​ប្តេជ្ញា​ស្វែង​រក​ជ័យជម្នះ​ដើម្បី​បង្កើត​កំណត់​ត្រា​ផ្ទាល់​ខ្លួន​លើ​ក្លិប​នៅ​ក្រៅ​ប្រទេស។ លោក​បាន​និយាយ​ថា ៖«សម្រាប់​ខ្ញុំ ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក មិន​មែន​ជា​ការ​ប្រកួត​ដើម្បី​តេស្ត​សមត្ថភាព​កីឡាករ​​រវាង​ Shan United និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ទេ។ នេះ​ជា​ការ​ប្រកួត​ពាន​ផ្សេង​គ្នា ដូច្នេះ​ចាំ​ការ​ប្រកួត​នេះ​ចប់ ​ទើប​យើង​គិត​ពី​ការ​ប្រកួត​ពាន​មួយ​ទៀត​ដែល​ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដដែល»។

សូមជម្រាបថា ក្រុមម្ចាស់​ផ្ទះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​បើក​ទ្វារ​​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ទទួល​ក្រុមមក​ពី​មីយ៉ាន់ម៉ា Shan United នៅ​យប់​ថ្ងៃ​ពុធ ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ វេលាម៉ោង៧៖៣០នាទី សម្រាប់​វគ្គ​សន្សំពិន្ទុក្នុង​ពូលចុង​ក្រោយ​ ពាន​រង្វាន់ ASEAN Club Championship ខណៈក្រុម​ទាំង​ពីរ​បាន​​អស់​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា៕

Written by 

Related posts

Leave a Comment