សេតវិមាន បិទព័ត៌មានពីទីតាំងជំនួបលោក ពូទីន និងលោក ត្រាំ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានបដិសេធមិនបញ្ជាក់ និងបញ្ចេញលម្អិតពីទីតាំងដែលរុស្ស៊ី ថាប្រទេសអារ៉ាប់រួម ឬអារ៉ាប៊ីសាអូឌីត ជាកន្លែងសក្តានុពលសម្រាប់ជំនួបផ្ទាល់រវាងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ ។

លោក Mike បាននិយាយ នៅក្នុងការផ្សាយព័ត៌មានថា ខ្ញុំមិនមានអ្វីលម្អិតច្រើននោះទេ ជុំវិញជំនួបដ៏ធំនេះ ។  

កន្លងមក លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា លោក មិនមានអ្វីត្រូវប្រកាសទាក់ទងនឹងកិច្ចប្រជុំលោក ពូទីន និងលោក ត្រាំ នោះទេ។

គួរបញ្ជាក់ថា បន្ទាប់ពីឡើងកាន់តំណែងជាផ្លូវការមក លោក ត្រាំ ត្រូវបានគេរំពឹងខ្ពស់ថានឹងជួបជាមួយលោក ពូទីន ដើម្បីដោះស្រាយបញ្ហាជម្លោះដែលអូសបន្លាយរយៈពេលយូរនៅប្រទេសអ៊ុយក្រែន ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment