ជាងមួយរយឆ្នាំមុន ពួកម៉ាក្សនិយមចិនបានបង្កើតបក្សកុម្មុយនីស្តចិន។ ពីសមាជិកចំនួន ៥០ នាក់នាពេលដំបូង រហូតដល់សព្វថ្ងៃដែលមានសមាជិកជាង ១០០ លាននាក់ បក្សកុម្មុយនិស្តចិនបានក្លាយជាគណបក្សនយោបាយដ៏ធំបំផុតលើពិភពលោក។ តើវាបានរីកចម្រើននិងអភិវឌ្ឍមួយជំហានៗដោយរបៀបណា?
គណបក្សកុម្មុយនីស្តចិនអាចក្លាយជាគណបក្សនយោបាយដ៏ធំបំផុតលើពិភពលោក ជាបឋម វាត្រូវបានកំណត់ដោយធាតុពិត និងកម្មវត្ថុនៃគណបក្ស។ បក្សកុម្មុយនីស្តចិនគឺជាក្រុមឈានមុខនៃវណ្ណៈកម្មករចិន ប្រជាជនចិន និងប្រជាជាតិចិន ដែលបម្រើប្រជាជនដោយអស់ពីដួងចិត្ត។ សព្វថ្ងៃនេះ ដើម្បីសម្រេចបាននូវធ្វើឱ្យប្រទេសជាតិមានភាពខ្លាំងក្លា និងស្តារភារុងរឿងរបស់ប្រជាជាតិចិនឡើងវិញ វាកាន់តែចាំបាច់ក្នុងការរួបរួមប្រជាជនចំនួនជាង ១,៤ ពាន់លាននាក់ ពង្រីកជួរសមាជិកបក្ស ដើម្បីឱ្យអង្គការ និងសមាជិកបក្សដើរតួនាទីពេញលេញ។
បន្ទាប់មក ចរិតធ្វើបដិវត្តន៍លើខ្លួនឯងរបស់បក្សគឺសំខាន់ណាស់។ បក្សកុម្មុនីស្តចិនបានបង្កើត និងធំធាត់ក្នុងចំណោមបញ្ហាផ្ទៃក្នុង និងខាងក្រៅ ហើយក្លាហានហ៊ានប្រឈមមុខនឹងបញ្ហា និងធ្វើបដិវត្តន៍លើខ្លួនឯង។ រាល់ការកែតម្រូវកំហុស ក្លាយជាចំណុចចាប់ផ្តើមថ្មីសម្រាប់ការអភិវឌ្ឍ និងរីកចម្រើន។ បក្សកុម្មុនីស្តចិនតែងតែស្រូបយកកម្លាំងថ្មី ហើយតែងតែរក្សានូវកម្លាំងជីវិតតដ៏រឹងមាំ។
ជាងនេះទៅទៀត កម្លាំងទាក់ទាញ និងកម្លាំងរួបរួមដ៏រឹងមាំរបស់បក្សគឺមិនអាចមើលរំលងឡើយ។ ចាប់តាំងពីបង្កើតឡើងមក បក្សកុម្មុយនីស្តចិនបានប្រកាន់ខ្ជាប់នូវបេសកកម្មដើមរបស់ខ្លួន នៅក្នុងរយៈពេលផ្សេងៗគ្នា សកម្មជនជួរមុខមួយចំនួនធំបានខិតជិតបក្សយ៉ាងសកម្ម។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ចំនួនសមាជិកបក្សបានបន្តពង្រីក ដែលបង្ហាញពីកម្លាំងរស់រវើករបស់បក្ស។
អគ្គលេខាធិការបក្សលោក Xi Jinping បានគូសបញ្ជាក់ថា បក្សត្រូវតែធ្វើកិច្ចកសាងខ្លួនឱ្យបានល្អ ដើម្បីក្លាយជាគណបក្សនយោបាយដ៏ខ្លាំងក្លាបំផុត។ ដូចនេះ បក្សបានខិតខំប្រឹងប្រែងលើវិស័យជាច្រើន៖ ចាត់ទុកស្តង់ដារនយោបាយជាចម្បងនៅពេលអភិវឌ្ឍសមាជិកបក្ស និងផ្តោតលើការអភិវឌ្ឍសមាជិកបក្សពីយុវជន និងវិស័យផ្សេងៗ។ ការអប់រំសមាជិកបក្សផ្តោតលើការកែលម្អគុណភាព និងប្រសិទ្ធភាព និងការប្រើប្រាស់គំនិតរបស់លោក Xi Jinping ស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិនក្នុងយុគសម័យថ្មី មកលត់ដំសមាជិកបក្ស។ រំលេចពីការកសាងវិន័យ ដើម្បីរក្សាបាននូវភាពជឿនលឿន និងភាពបរិសុទ្ធរបស់បក្ស។
តួនាទីរបស់សមាជិកបក្សគឺទាក់ទងទៅនឹងមូលដ្ឋានគ្រឹះ និងសមត្ថភាពប្រយុទ្ធរបស់បក្ស។ នៅជួរមុខនៃកំណែទម្រង់ និងការអភិវឌ្ឍន៍ សមាជិកបក្សអនុវត្តភារកិច្ចរបស់ខ្លួន ច្នៃប្រឌិតថ្មី និងជួយសម្រចបាននូវបច្ចេកវិទ្យាសំខាន់ៗ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ កម្មាភិបាលប្រចាំភូមិជាង ៣ លាននាក់ប្រយុទ្ធនៅជួរមុខ ហើយខិតខំប្រឹងប្រែងស្តារនិងអភិវឌ្ឍជនបទឡើងវិញ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សមាជិកបក្សរាប់លាននាក់ទៅកាន់ជួរមុខដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន។ល។ សមាជិកបក្សបានឈានមុខគេលើវិស័យផ្សេងៗ ហើយក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់បក្ស និងប្រទេស៕
