អាមេរិក កំណត់ដំឡើងពន្ធ លើប្រទេសចិន ម៉ិកស៊ិក និងកាណាដា ដែលចូលធរមាននៅថ្ងៃនេះ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងដាក់ពន្ធជាច្រើន នៅពេលឆាប់ៗនេះ ទៅបណ្តាប្រទេសក្នុងនោះមានចិន កាណាដា និងម៉ិកសិកផងដែរ បន្ទាប់ពីលោក ចូលកាន់តំណែង។ នេះបើយោងតាមការឲ្យដឹងរបស់លេខាធិការ​សារព័ត៌មាន​របស់​លោក​ បាន​បញ្ជាក់​។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រ លោកស្រី Karoline Leavitt បាននិយាយថា លោកប្រធានាធិបតី នឹងអនុវត្ត នៅថ្ងៃនេះ នៃពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងលើប្រទេសកាណាដា រួមទាំង ១០ ភាគរយ លើប្រទេសចិនសម្រាប់ fentanyl ខុសច្បាប់ដែលពួកគេមានប្រភពនិងអនុញ្ញាតឱ្យចែកចាយចូលទៅក្នុងប្រទេស​របស់​យើង​ ដែល​សម្លាប់​ជនជាតិ​អាមេរិក​រាប់​សិប​លាន​នាក់។

 លោកស្រីបញ្ជាក់ថា ទាំង​នេះ​គឺ​ជា​ការ​សន្យា​របស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ពេលមិនទាន់ចូលកាន់តំណែងជាផ្លូវការ ហើយក៏មានការគាំទ្រ ផងដែរ ។

 លោកស្រី Leavitt បានបន្ថែមថា ពន្ធគយនឹងចូលជាធរមាន នៅថ្ងៃសៅរ៍នេះ ។ យ៉ាងណាក៏ដោយលោក​ស្រី​ មិន​បាន​បញ្ជាក់ទេ​ថា ​តើ​ការ​នាំ​ចូល​ណា​មួយ​នឹង​ទទួល​ការ​លើកលែង​នោះ​៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment