ចាប់ខ្លួនទាហាន​អ៊ុយក្រែន​ម្នាក់ ​ពាក់ព័ន្ធឧក្រិដ្ឋកម្មសម្លាប់​ជន​ស៊ីវិល​ជាង ២០ នាក់​ នៅតំបន់ Kursk

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានកំណត់អត្តសញ្ញាណជនសង្ស័យម្នាក់ក្នុងចំណោមក្រុមរបស់ពួកគេ ជុំវិញឧក្រិដ្ឋកម្មប្រឆាំងជនស៊ីវិលច្រើននាក់ នៅក្នុងភូមិ Russkoye Porechnoye នៃតំបន់ Kursk ។ នេះបើយោងតាម អ្នកនាំពាក្យគណៈកម្មាធិការ លោក Svetlana Petrenko ។

ជនសង្ស័យជាទាហានអ៊ុយក្រែនម្នាក់ ដែលមានឈ្មោះ Yevgeny Fabrisenko សារភាពរួចថា ពិតជាបានសម្លាប់ជនស៊ីវិល ២២ នាក់ និងប្រព្រឹត្តបទឧក្រិដ្ឋហិង្សាផ្សេងទៀតប្រឆាំងជនស៊ីវិល ពិតប្រាកដ។

យោងតាមអ្នកនាំពាក្យ បញ្ជាក់ថា លោក Fabrisenko និងទាហានផ្សេងទៀតមកពីអង្គភាពយោធាជាមួយគ្នា ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តការវាយប្រហារភេរវកម្ម ការចាប់រំលោភ និងការរំលោភបំពានផ្លូវភេទជាក្រុម តាមការឃុបឃិតគ្នាបឋម នៅពេលដែលពួកគេឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសរុស្ស៊ី ក្នុងខែកញ្ញា ឆ្នាំ ២០២៤ ។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលនៃថ្ងៃទី ២៨ ខែកញ្ញា និងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមការបញ្ជាពីមេបញ្ជាការរបស់ពួកគេ បានសម្លាប់បុរស ១១ នាក់និងស្ត្រី ១៣ នាក់ នៅក្នុងភូមិ Russkoye Porechnoye ។ លើសពីនេះទាហានអ៊ុយក្រែន ក៏បានចាប់រំលោភនិងរំលោភផ្លូវភេទស្ត្រី ៨ នាក់ ទើបសម្លាប់តាមក្រោយ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment