ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងដាក់ពន្ធជាច្រើន នៅពេលឆាប់ៗនេះ ទៅបណ្តាប្រទេសក្នុងនោះមានចិន កាណាដា និងម៉ិកសិកផងដែរ បន្ទាប់ពីលោក ចូលកាន់តំណែង។ នេះបើយោងតាមការឲ្យដឹងរបស់លេខាធិការសារព័ត៌មានរបស់លោក បានបញ្ជាក់។
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រ លោកស្រី Karoline Leavitt បាននិយាយថា លោកប្រធានាធិបតី នឹងអនុវត្ត នៅថ្ងៃនេះ នៃពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងលើប្រទេសកាណាដា រួមទាំង ១០ ភាគរយ លើប្រទេសចិនសម្រាប់ fentanyl ខុសច្បាប់ដែលពួកគេមានប្រភពនិងអនុញ្ញាតឱ្យចែកចាយចូលទៅក្នុងប្រទេសរបស់យើង ដែលសម្លាប់ជនជាតិអាមេរិករាប់សិបលាននាក់។
លោកស្រីបញ្ជាក់ថា ទាំងនេះគឺជាការសន្យារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពេលមិនទាន់ចូលកាន់តំណែងជាផ្លូវការ ហើយក៏មានការគាំទ្រ ផងដែរ ។
លោកស្រី Leavitt បានបន្ថែមថា ពន្ធគយនឹងចូលជាធរមាន នៅថ្ងៃសៅរ៍នេះ ។ យ៉ាងណាក៏ដោយលោកស្រី មិនបានបញ្ជាក់ទេថា តើការនាំចូលណាមួយនឹងទទួលការលើកលែងនោះ៕
ដោយ៖ ពេជ្រ