លីគកំពូលកម្ពុជា បានបន្តជាមួយនឹងការប្រកួតដ៏ជក់ចិត្តក្នុងសប្តាហ៍ទី២០ ខណៈដែលក្រុមកំពូលទាំង៤ អង្គរថាយហ្គឺរ នឹងត្រូវជួបក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង១៨៖០០នាទីល្ងាចនេះ នៅកីឡដ្ឋាន Akihiro Kato ខេត្តសៀមរាប។ ចំណែកក្រុមសមាគមន៍បាល់ទាត់ក្រសួងមហាផ្ទៃ ទទួលក្រុមកំពូលតារាងភ្នំពេញក្រោន នៅកីឡដ្ឋាន ISI។
សូមជម្រាបគិតត្រឹមសប្ដាហ៍ទី១៩ ភ្នំពេញក្រោន បន្តឈរកំពូលតារាង CPL ក្រោយឆ្លងកាត១៧ប្រកួត ឈ្នះ១៤ ស្មើ២ និងចាញ់១ មាន៤៤ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀង ឈរលេខ២ មាន៤៣ពិន្ទុ វិសាខា ឈរលេខ៣ មាន៣៨ពិន្ទុ និងអង្គរថាយហ្គឺរ ឈរលេខ៤មាន៣៣៕