ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៦.៧១ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។

-ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មាន ខេត្តមណ្ឌលគីរី និងខេត្តរតនគិរី    

-ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប និងខេត្តត្បូងឃ្មុំ 

-ពណ៌លឿងៈ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន

-ពណ៌ទឹកក្រូចៈ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តពោធិ៍សាត់

Written by 

Related posts

Leave a Comment