ពន្ធលើប្រេង និងឧស្ម័ន នឹងចូលជាធរមានពាក់កណ្ដាលខែនេះ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា លោក រំពឹងថា រដ្ឋបាលរបស់លោក នឹងដាក់ពន្ធពាក់ព័ន្ធនឹងប្រេង និងឧស្ម័ន អំឡុងថ្ងៃទី ១៨ ខែកុម្ភៈ នេះ។

 លោក ​មិន​បាន​ប្រាប់​ឈ្មោះ​ប្រទេស​ជាក់លាក់​ដែល​ពន្ធ​នឹង​អនុវត្ត ឬ​បញ្ជាក់​លម្អិត​បន្ថែម​ទៀត​អំពី​ផែនការ​នេះ​ទេ ។

 លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval របស់សេតវិមានថា យើងនឹងដាក់ពន្ធលើប្រេង និងឧស្ម័ន ហើយវានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ខ្ញុំគិតថាប្រហែលជាថ្ងៃទី ១៨ ខែកុម្ភៈ នេះ ។

គួរបញ្ជាក់ថា ប្រទេសដែលនឹងរងការដាក់ពន្ធនេះ ត្រូវបានគេប៉ាន់ប្រមាណថា អាចជាប្រទេសកាណាដា និងម៉ិកស៊ិក ដែលជាប្រទេសនាំចេញទៅកាន់សហរដ្ឋអាមេរិក ច្រើនបំផុត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment