សារព័ត៌មានអេស្ប៉ាញ Marca បានរាយការណ៍ថា កំពូលខ្សែប្រយុទ្ធ Lionel Messi បានកំពុងស្ទាក់ស្ទើរក្នុងការបន្តកុងត្រាថ្មីជាមួយ Inter-Miami ដោយសាររូបគេ និងក្រុមគ្រួសារកំពុងមានគម្រោងចង់ត្រឡប់ទៅរស់នៅផ្ទះរបស់គាត់នៅ Castelldefels ទីក្រុង Barcelona វិញ។
នេះអាចជាតម្រុយមួយ ព្រោះក្នុងបទសម្ភាសន៍ជាមួយទូតសុច្ឆន្ទៈរបស់ Barcelona កាលពីខែវិច្ឆិកាកន្លងទៅ Messi ធ្លាប់បានបង្ហើបប្រាប់ថា រូបគេកំពុងនឹកនា Barca ខ្លាំងណាស់ និងចង់ទៅរស់នៅទីនោះម្ដងទៀត នៅថ្ងៃណាមួយ៕