អបអរ! ព័រទុយហ្គាល់ ​ក្លាយជាម្ចាស់ជើងឯកពាន ​​Nations League ជាលើកទី២​ក្រោយឈ្នះអេស្ប៉ាញ បាល់ប៉េណាល់ទី

ក្រុមជម្រើសជាតិព័រទុយហ្គាល់ ​បានក្លាយជាម្ចាស់ពានរង្វាន់ Nations League ជាលើកទី២ ក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ក្រោយយកឈ្នះ អេស្ប៉ាញ ដោយបាល់ប៉េណាល់ទី ៥ទល់នឹង៣ បន្ទាប់ពីក្រុមទាំង២បញ្ចប់ការប្រកួត១២០ ក្នុងលទ្ធផល ២-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់មិញ។

សម្រាប់ការប្រកួតនេះ ក្រុមអេស្ប៉ាញ បានបើកនាំមុខមុនដោយកីឡាករ Martín Zubimendi ​នាទីទី២១ ប៉ុន្តែនៅនាទីទី២៦ ព័រទុយហ្គាល់ រកបានគ្រាប់តាមស្មើវិញដោយកីឡាករ Nuno Mendes ។ ហើយកីឡាករអេស្ប៉ាញ  Mikel Oyarzabal ​រកគ្រាប់បាល់នាំមុខជាថ្មីនៅនាទីទី៤៥ ។ លុះដល់នាទីទី៦១ Cristiano Ronaldo បានស៊ុតគ្រាប់បាល់ឲ្យព័រទុយហ្គាល់ តាមស្មើ២-២។ លទ្ធផលនេះបានរក្សារហូតដល់នាទីទី១២០ ​ហើយការទាត់បាល់ប៉េណាល់ទីព័រទុយហ្គាល់ ឈ្នះអេស្ប៉ាញ  ៥ទល់នឹង៣ ។

ជ័យជម្នះនេះក៏ជួយឲ្យ Cristiano Ronaldo ក្លាយជាកីឡាករដែលមានវ័យចំណាស់ជាងគេ ដែលឈ្នះពាន Nations League ផងដែរ៕

Written by 

Related posts

Leave a Comment