អ្នកនាំពាក្យ៖ ការធ្វើបច្ចុប្បន្នភាពគោលលទ្ធិនុយក្លេអ៊ែររុស្ស៊ី ជាសញ្ញាព្រមានមួយទៅកាន់លោកខាងលិច

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែត VGTRK លោក Pavel Zarubin ថា ការបោះពុម្ភផ្សាយគោលលទ្ធិនុយក្លេអ៊ែរដែលបានធ្វើបច្ចុប្បន្នភាពរបស់សហព័ន្ធរុស្ស៊ីអាចចាត់ទុកថាជាសញ្ញាមួយព្រមានទៅដល់រដ្ឋបាលសហរដ្ឋអាមេរិក ដែលកំពុងតែធ្វើឱ្យមានការកើនឡើងដែលមិនធ្លាប់មានពីមុនមកនៃជម្លោះអ៊ុយក្រែន។

នៅពេលត្រូវបានសួរថាតើការបោះពុម្ភផ្សាយគោលលទ្ធិនុយក្លេអ៊ែរដែលបានធ្វើបច្ចុប្បន្នភាពរបស់រុស្ស៊ីអាចចាត់ទុកថាជាសញ្ញាមួយព្រមានទៅដល់រដ្ឋបាលអាមេរិកដែលបានអនុម័តការប្រើប្រាស់មីស៊ីលផ្លោង ATACMS សម្រាប់ការវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីនោះដែរឬទេ? លោកក៏បានឆ្លើយថា “ជាការពិតណាស់”។

លោកក៏បានបញ្ជាក់ថា លោកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់បទបញ្ជាឱ្យរៀបចំការផ្លាស់ប្តូរដើម្បីសម្របគោលលទ្ធិរបស់យើងទៅនឹងលក្ខខណ្ឌនៃការប្រឈមមុខគ្នានាពេលបច្ចុប្បន្ន ដែលត្រូវបានបង្កឡើងដោយបណ្តាប្រទេសលោកខាងលិច។ យ៉ាងណាក៏ដោយ ពូទីនត្រូវតែឆ្លើយតបទៅនឹងការកើនឡើងដែលមិនធ្លាប់មានពីមុនមក ដែលត្រូវបានបង្កឡើងជាចម្បងដោយការចាកចេញរបសើរដ្ឋបាលក្រុងវ៉ាស៊ីនតោនរបស់លោក បៃ ដិន។លោក Peskov ក៏បានកត់សម្គាល់ផងដែរថា រដ្ឋបាលអាមេរិកដែលនឹងត្រូវចាកចេញកំពុងចាត់វិធានការខុសឆ្គងកាន់តែខ្លាំងឡើង ដែលបង្កើនភាពតានតឹងជុំវិញជម្លោះនៅអ៊ុយក្រែន។

សូមជម្រាបថា កាលពីថ្ងៃទី ១៩ ខែវិច្ឆិកាកន្លងទៅ ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលផ្តល់សច្ចាប័នលើគោលលទ្ធិនុយក្លេអ៊ែរដែលបានធ្វើបច្ចុប្បន្នភាព គោលការណ៍ជាមូលដ្ឋាននៃគោលនយោបាយរដ្ឋរបស់សហព័ន្ធរុស្ស៊ីស្តីពីការទប់ស្កាត់នុយក្លេអ៊ែរ។ គោលការណ៍ស្នូលនៃឯកសារនេះគឺថា អាវុធនុយក្លេអ៊ែរគឺជាមធ្យោបាយចុងក្រោយដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសរុស្ស៊ី។ ជាពិសេស ឯកសារនេះពង្រីកវិសាលភាពនៃបណ្តាប្រទេស និងសម្ព័ន្ធមិត្តដែលទទួលរងការទប់ស្កាត់នុយក្លេអ៊ែរ។ បញ្ជី​នៃ​ការ​គំរាម​កំហែង​ខាង​យោធា​ដែល​ប្រឆាំង​នឹង​ការ​រារាំង​នុយក្លេអ៊ែរ​អាច​ត្រូវ​បាន​គេ​ប្រើ​ក៏​ត្រូវ​បាន​កែប្រែ​ដែរ។  ការឈ្លានពានពីរដ្ឋណាមួយដែលមិនមែនជានុយក្លេអ៊ែរ ដោយមានការចូលរួម ឬការគាំទ្រពីរដ្ឋនុយក្លេអ៊ែរ នឹងត្រូវចាត់ទុកជាការវាយប្រហាររួមគ្នាលើប្រទេសរុស្ស៊ី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment