Trump យកឈូងសមុទ្រ Guantanamo ទុកឃុំខ្លួនជនចំណាកស្រុកខុសច្បាប់

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃពុធម្សិលមិញថា លោកគ្រោងនឹងឃុំខ្លួនជនបរទេសខុសច្បាប់នៅពន្ធនាគារយោធា Guantanamo Bay ដ៏ល្បីល្បាញ ដែលប្រើសម្រាប់ឃុំខ្លួនជនសង្ស័យភេរវកម្ម ចាប់តាំងពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១១ មក។

លោក Trump បានថ្លែងនៅឯសេតវិមានថា លោកកំពុងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីណែនាំដល់ក្រសួងការពារជាតិ និងសន្តិសុខមាតុភូមិ ឱ្យចាប់ផ្តើមរៀបចំកន្លែងសម្រាប់ជនចំណាកស្រុកចំនួន ៣០,០០០ នាក់ នៅឈូងសមុទ្រ Guantanamo៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment