អគ្គីភ័យឆេះផ្សារត្រីក្រុងប៉ោយប៉ែត ទាំងកណ្តាលយប់តែបង្ករគ្រោះដល់មនុស្សទេ

បន្ទាយមានជ័យ ៖ ហេតុការណ៍អគ្គីភ័យមួយបានកើតឡើងឆាបឆេះផ្សារត្រី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទាំងកណ្តាលយប់ម៉ោង១២យប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ សង្ស័យបណ្តាលមកពី ទុស្សសេកុងទ័រភ្លើង ក្នុងតូបលក់ឥវ៉ាន់ ។

ហេតុការណ៍អគ្គីភ័យនេះ អាជ្ញាធរក្រុងប៉ោយប៉ែត កម្លាំងនគរបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងយោធាប្រតិបត្តិការសឹងរងក្រុង កម្លាំងសង្គ្រោះបឋមក្រុងប៉ោយប៉ែត រួមទាំងប្រជាពលរដ្ឋ បានអន្តរាគមជួយពន្លត់ ដោយបានយកថង់ច្រកទឹកគប់ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋបាលក្រុង ១គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ១គ្រឿង និងរថយន្តក្រុមកាស៊ីណូ ១គ្រឿង។

អាជ្ញាធរសង្កាត់ប៉ោយប៉ែត បានប្រាប់ថា ៖ករណីអគ្គីភ័យក្នុងផ្សារត្រី មូលហេតុ បណ្តាលមកពីទុស្សសេកុងទ័រភ្លើង នៅក្នុងតូបលក់អីវ៉ាន់ចាប់ហួយ និងធ្វើក្រចក ចំនួន៤តូបលើក្រោម ស្មើ៨បន្ទប់ បណ្តាលឲ្យសម្ភារៈឆេះខ្ទេចទាំងស្រុង ។ តូបខាងលើមានម្ចាស់ ៖ ១.ឈ្មោះ សែន គឹមសុង ម្ចាស់តូបអីវ៉ាន់ចាប់ហួយ ឆេះទាំងស្រុង, ២.ឈ្មោះ សែម ស្រីឡែន ម្ចាស់តូបអីវ៉ាន់ ចាប់ហួយ ឆេះទាំងស្រុង, ៣.ឈ្មោះ ទឹម រស្មី លក់គ្រឿងក្មេងលេងនិងដូរលុយ ឆេះខាងលើ និងទី៤ ម្ចាស់មិនទាន់ស្គាល់ ដោយម្ចាស់បានសេងអោយអ្នកថ្មី ហើយការខូចខាតនៅមិនទាន់សន្និដ្ឋានថា អស់ប៉ុន្មានទេ។

សមត្ថកិច្ចនគរបាល បានប្រាប់ថា ៖ករណីអគ្គីភ័យដែលឆាបឆេះនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែឆេះអស់តូបលក់ចាប់ហួយ ចំនួន៤តូប មានកេះ មានចានស្នោរ និងសម្ភារៈផ្សេងៗ មិនដឹងពីទំហំនៃការខូចខាតនៅឡើយទេ ដែលកម្លាំងចម្រុះ បានធ្វើការប្រើរយៈពេលប្រហែលជិត១ម៉ោង ទើបអាចគ្រប់គ្រង និងពន្លត់ភ្លើងបានទាំងស្រុងតែម្តង ៕

Written by 

Related posts

Leave a Comment