គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានចេញមកបញ្ជាក់ច្បាស់ៗថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Junior នឹងមិនចាកចេញពីកីឡដ្ឋាន Santiago Bernabeu ដើម្បីផ្ទរេទៅលីគកំពូលអារ៉ាប៊ីសាអូឌីតឡើយ។
លោក Ancelotti ថា ជាការពិតណាស់ Vinicius Jr ទទួលបានសំណើមួយពីក្លិបយក្សនៅលីគអារ៉ាប៊ីសាអូឌីត ដោយហ៊ានឲ្យប្រាក់មួយខែ១០០លានអឺរ៉ូក្នុងរយៈពេល៥ឆ្នាំ ប៉ុន្តែទោះបែបនេះលោក Ancelotti បាននិយាថា ខ្ញុំអាចប្រាប់ថា Vini Jr ចង់នៅទីនេះ… និងឈ្នះពានទាំងអស់នៅ Real Madrid”។“ប្រសិនបើកីឡាកររូបនេះចាកចេញពី Real Madrid ទៅអារ៉ាប៊ីសាអូឌីតមិនមែនទេ? ខ្ញុំយល់គ្រប់យ៉ាងពីបាល់ទាត់។ ដូចជាការសម្រេចចិត្តរបស់ Toni Kroos… ប៉ុន្តែ Vinicius ចង់ស្នាក់នៅទីនេះ ហើយដើម្បីស្វែងរកភាពរុងរឿងនៅទីនេះ”៕