យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូនដល់ ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជន ជ្រាបថា ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់រូប ថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និង បណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់។
ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មានសូមច្រានចោលទាំងស្រុង នូវរាល់ព័ត៌មានក្លែងបន្លំ និងការបង្ហោះ ព័ត៌មានក្លែងក្លាយដូចក្នុងគណនីតេឡេក្រាមដែលមានឈ្មោះដូចខាងក្រោម៖ ១)- CEO NETHPHEAKTRA (@ceo_nethpheaktra) ២)- KHIEV PHEARAVUTH (@Khievphearavuthfx) ៣)- CEO.ΝΕΤΗ PHEAKTRA (@Ceo_sokhy) ៤)- CEO.NETH PHEAKTRA (@Ceo_seanl)។
ការិយាល័យអ្នកនាំពាក្យ សូមអំពាវនាវដល់ជនដែលបានប្រើប្រាស់ និងបានបង្ហោះព័ត៌មានក្លែងក្លាយ នៅក្នុងគណនីតេឡេក្រាមខាងលើនេះ ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ និងត្រូវលុបចេញនូវរាល់ខ្លឹមសារ ព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញ ជាបន្ទាន់។ ទង្វើអសកម្មទាំងនេះ គឺជាទង្វើដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ចក្រកម្ពុជា។ ករណីមានក ក្លែងបន្លំ ឬបន្តប្រើប្រាស់អត្តសញ្ញាណរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើ ឬសកម្មភាពដែលច្បាប់ហាមឃាត់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
អ្នកនាំពាក្យក្រសួងព័ត៌មាន សូមឆ្លៀតឱកាសនេះ ដើម្បីក្រើនរំលឹកជូនសាធារណជនបានជ្រាបថា បច្ចុប្បន្ននេះ ជនខិលខូចតែងតែប្រើប្រាសីល្បិចថ្មីៗ ពិសេសតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីធ្វើការឆបោក ក្រោមរូបភាពការលួងលោមស្នេហា គម្រោងវិនិយោគ ការក្លែងបន្លំជាសមាជិកគ្រួសារ ឬមិត្តភក្តិ (ឧទាហរណ៍៖ “បើមិនផ្ទេរលុយឥឡូវនេះទេ គណនីនឹងត្រូវបិទ” ឬ “សាច់ញាតិអ្នកកំពុងជួបគ្រោះថ្នាក់”) ដើម្បីបោកប្រាក់ឱ្យផ្តល់ព័ត៌មានឯកជន គណនីធនាគារ ឬឱ្យផ្ទេរលុយជាដើម ដែលនាំឱ្យខាតបង់ទ្រព្យ សម្បត្តិ ពេលវេលា ឬបង្កព្យសនកម្មផ្សេងៗ។
ដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលប្រើប្រាស់ ឬភ្ជាប់ទំនាក់ទំនងតាមរយៈ ប្រព័ន្ធបច្ចេកវិទ្យា ចំពោះរាល់ទម្រង់នៃការឆបោក ដោយត្រូវដាក់ការសង្ស័យឱ្យបានច្រើន មុនធ្វើការសម្រេច ចិត្តណាមួយ។ សូមកុំប្រញាប់ប្រញាល់ធ្វើតាមការណែនាំ ឬការស្នើតាមទូរសព្ទ ឬសារទាំងនោះ ទោះបីជា ពួកគេអះអាងថាជាសមត្ថកិច្ច ឬសាច់ញាតិក៏ដោយ។ ជានិច្ចជាកាល សូមផ្តល់ពេលវេលាក្នុងការគិតថាតើ វាសមហេតុផលដែរឬទេ? ហេតុអ្វីបានជាគេទាក់ទងមកអ្នកតាមរបៀបនេះ? និងត្រូវផ្ទៀងផ្ទាត់រឿងនោះ
ដោយទាក់ទងទៅសាច់ញាតិ ឬស្ថាប័នពាក់ព័ន្ធតាមរយៈលេខទូរសព្ទផ្លូវការ ដើម្បីបញ្ជាក់ការពិត។ អាស្រ័យហេតុនេះ សូម ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជន មេត្តាជ្រាប៕


