កុមារាម្នាក់ អាយុ២ឆ្នាំ៧ខែ មកពីស្រុករវៀង ខេត្តព្រៈវិហារ ដែលត្រូវជាកូនរបស់វីរយោធិនប្រចាំទិសប្រាសាទព្រះវិហារ មានជំងឺបេះដូងប្រហោងថតខាងលើជាមួយភាពមិនធម្មតានៃសសៃឈាមវែនសួតខាងស្តាំ (Atrial septal defect with partial anomalous pulmonary venous return) បានធ្វើការវះកាត់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដោយបិតប្រហោងបេះដូង និងប្តូរទិសដៅឈាមវែនសួតខាងស្តាំ (Intra-atrial baffle repair) ដោយក្រុមគ្រូពេទ្យបេះដូងមន្ទីរពេទ្ជ័យវរ្ម័នទី៧ដោយជោគជ័យ។
នេះបើយោងតាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ។(AKP)


