ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា អំពីការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
កិច្ចប្រជុំអំពីការធ្វើបទបង្ហាញនេះ ដឹកនាំដោយឯកឧត្តម នង សាកល អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស ដោយមានការចូលរួមពី បណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជាសរុបចំនួន ២៤។
យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ថ្ងៃនេះ មានពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ចំនួន៣០នាក់ហើយ ដែលបានស្លាប់ និង៨៧នាក់ទៀតរងរបួស ពីការវាយប្រហារមិនរើសគោលដៅរបស់ទាហានឈ្លានពានថៃ ខណៈដែលមានជនភៀសសឹកជាង ៦៣ម៉ឺននាក់។(AKP)

