តាមរបាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ទោះបីមេដឹកនាំថៃបានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកកាលពីយប់មិញ ប៉ុន្តែរហូតមកដល់ពេលនេះកម្លាំងយោធាថៃនៅតែបន្តសកម្មភាពយោធាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងជនស៊ីវិលនៅកម្ពុជា ជាក់ស្តែង៖
-ថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ នៅភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គោលដៅដូចខាងក្រោម៖
-ម៉ោង០៥:៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។
-ម៉ោង០៥:៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។
-ម៉ោង០៦:០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។
-ម៉ោង០៦:០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
-ម៉ោង០៦:១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។
👉យន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។
– 13 December 2025, Thai forces are using 2 F-16 fighter jets to drop 7 bombs at the following targets:
– At 0550 hours, Thai forces dropped one bomb to destroy hotel building at Tmor Da.
– At 0555 hours, Thai forces dropped another bomb to destroy hotel building.
– At 0602 hours, Thai forces dropped one bomb to destroy Chei Chomnas bridge.
– At 0607 hours, Thai forces dropped another bomb to destroy Chei Chomnas bridge.
– At 0612 hours, Thai forces dropped one more bomb to destroy Chei Chomnas bridge (Old Bridge).
Thai forces have not stopped the bombing yet and is still continuing the bombing.





