សេចក្ដីថ្លែងការណ៍ របស់ ស្ថាប័នទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EEAS) ទាក់ទិននឹងជម្លោះដោយប្រដាប់អាវុធរវាងប្រទេសកម្ពុជា-ថៃ

សេចក្ដីថ្លែងការណ៍ របស់ ស្ថាប័នទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EEAS) ទាក់ទិននឹងជម្លោះដោយប្រដាប់អាវុធរវាងប្រទេសកម្ពុជា-ថៃ៖

«ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា-ថៃជាថ្មីនេះ គឺជាការកើនឡើងនូវអរិភាព។

សហភាពអឺរ៉ុបអំពាវនាវដល់ប្រទេសទាំងពីរឱ្យរក្សាភាពអត់ធ្មត់ខ្ពស់បំផុត និងវិលត្រឡប់ទៅរកសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ក៏ដូចជាវិធានការកសាងទំនុកចិត្តដែលបានកំណត់នៅក្នុងនោះ។

សហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រវិធានការនានាដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង រួមទាំងសកម្មភាពមនុស្សធម៌និងការបោសសំអាតមីនផងដែរ»។

The European External Action Service (EEAS) issued a statement on the Cambodia-Thailand border conflict:

The recent exchange of fire between Cambodia and Thailand is an escalation in hostilities.

The EU calls on both countries to exercise maximum restraint and return to the Joint Declaration signed on 26 October, and the confidence-building measures set out therein.

The EU stands ready to support measures agreed by both sides aimed at de-escalation, including humanitarian de-mining.(AKP)

Written by 

Related posts

Leave a Comment