ក្រុមបិសាចក្រហម Manchester United បានឡើងដល់ចំណាត់ថ្នាក់លេខ៦ នៅក្នុងក្របខ័ណ្ឌ Premier League គិតត្រឹមសប្តាហ៍ទី១៥ ក្រោយយកឈ្នះក្រុមឈរបាតតារាង Wolverhampton Wanderers ៤-១ កាលពីយប់មិញ។
៤គ្រាប់របស់ក្រុមភ្ញៀវ Man Utd រកបានដោយកីឡាករ Bruno Fernandes ២គ្រាប់នាទីទី២៥ និង៨៣ ដោយបាល់១១ម៉ែត្រ កីឡាករ Mbeumo រកបាននាទីទី៥១ និងកីឡាករ Mount នាទីទី៦២ ខណៈ១គ្រាប់របស់ក្រុមម្ចាសផ្ទះ Wolves រកបានដោយកីឡាករ Bellegarde នាទីទី៤៥+២។
តាមរយៈលទ្ធផលនេះបាននាំឲ្យ Man Utd រកបាន២៥ពិន្ទុនឹងឈរលេខ៦ក្នុងតារាង Premier League ដោយស្មើពិន្ទុជាមួយក្រុមលេខ៥ Chelsea ជាបណ្តាអាសន្ន៕

