សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិននឹកស្មានថានាយករដ្ឋមន្ត្រីថៃ ដើម្បីគោលដៅនៃសន្លឹកឆ្នោត គឺហ៊ានប្រើជីវិតកងទ័ព និងប្រជាជនដោយប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជា ក្នុងពេលដែលកងទ័ពកម្ពុជាមិនតបតនៅឡើយ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះសារនៅលើគណនីផ្លូវការរបស់ សម្តេច ថា៖ “មិននឹកស្មានថានាយករដ្ឋមន្ត្រីថៃ អនុធីន ដើម្បីគោលដៅនៃសន្លឹកឆ្នោតនាពេលខាងមុខគឺហ៊ានប្រើជីវិតកងទ័ព និងប្រជាជនដោយប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជា ក្នុងពេលដែលកងទ័ពកម្ពុជាមិនតបតនៅឡើយ។

ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រី គឺជាមិត្តភក្ដិដល់ឡើងជានាយករដ្ឋមន្ត្រីភ្លេចមិត្តភាព។ យើងយល់ពីការស្រឡាញ់ជាតិ តែមិនគួរប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះដែរ”។(AKP)

Written by 

Related posts

Leave a Comment