លោក នេត្រ ភក្រ្ដា៖ ភាគីថៃបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃច្រើនជុំវិញស្ថានការណ៍នៅព្រំដែន កម្ពុជា-ថៃ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទ្បើងថា “ ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា ភាគីថៃបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃច្រើនជុំវិញស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ហើយជាមួយគ្នានេះ មានគណនីហ្វេសប៊ុកជាច្រើនដែលថៃបន្លំបង្កើតឡើងដោយដាក់ឈ្មោះខ្មែរ និងសរសេរជាអក្សរខ្មែរ ដើម្បីផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃ  បំផ្លើស ដើម្បីញុះញង់ឱ្យយើងតបត, សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ កុំចែករំលែកបន្ត និងកុំជឿករណីមានការសង្ស័យ អាច Report គណនីទៅក្រុមហ៊ុនហ្វេសប៊ុក ឬប្លុកគណនីនោះតែម្តង។ សូម​បងប្អូនសាធារណជនតាមដាននិងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ ដើម្បីទទួលបានព័ត៌មានពិត ត្រឹមត្រូវ។ ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន នឹងសហការជាមួយក្រសួង ការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបជាបន្តបន្ទាប់៕

Written by 

Related posts

Leave a Comment