សហព័ន្ធកីឡាជឺជីតស៊ូ បានបញ្ជូនប្រតិភូសរុបចំនួន ១៤ នាក់ រួមមាន កីឡាករ ១១ នាក់ និង គ្រូបង្វឹក ៣ នាក់ ដើម្បីចូលរួមប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ នាព្រឹកនេះ។ នេះបើយោងតាមប្រភពពី៖ Olympic Cambodia។
សហព័ន្ធជឺជីតស៊ូកម្ពុជា នឹងចូលរួមប្រកួតសរុប ១៩ប្រកួត ក្នុង ៣ប្រភេទវិញ្ញាសាដោយមានផ្នែកប្រយុទ្ធ (Ne-waza), Fighting និង Duo Show ។ ជាមួយកាលបរិច្ឆេទប្រកួតចាបពីថ្ងៃទី ១០, ១១ និង ១២ ខែធ្នូ ឆ្នាំ ២០២៥ ៕

