គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៥ ប្រទេសថៃ បានចេញលិខិតសុំទោសជាផ្លូវការ ទៅកាន់គណៈកម្មាធិការអូឡាំពិកវៀតណាម និងគណៈកម្មាធិការអូឡាំពិកឡាវ បន្ទាប់មានកំហុសបច្ចេកទេស និងភាពរអាក់រអួល នៅពេលការប្រកួតវិញ្ញាសាបាល់ទាត់បុរសរវាង U-22 វៀតណាម និង U-22 ឡាវ ដោយមិនមានភ្លេងគោរពទង់ជាតិ មុនពេលការប្រកួតចាប់ផ្តើម។
គណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេម២០២៥ ប្រទេសថៃ ប្ដេជ្ញាចិត្ដសន្យាមិនឱ្យរឿងបែបនេះកើតឡើងម្ដងទៀតទេ។ សូមជម្រាបថា ការប្រកួតបើកឆាកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅថៃ ពូល B U-22 វៀតណាម បានយកឈ្នះលើក្រុម U-22 ឡាវ ២-១ ខណៈពូល A ម្ចាស់ផ្ទះថៃ យកឈ្នះទីម័រ ៦-១៕

