កាលពីម្សិលមិញសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបញ្ចេញតារាងចំណាត់ថ្នាក់លីគបាល់ទាត់នារីប្រចាំទ្វីបអាស៊ី 2025-2026 ជាផ្លូវការ ខណៈលីគបាល់ទាត់នារីកម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ ២២ ក្នុងតារាង ដោយមាន១៨.៦ពិន្ទុ។
ចំណែក លីគបាល់ទាត់នារីអូស្រ្ដាលី នៅតែបន្តកាន់តំណែងលេខ១ ប្រចាំទ្វីបអាស៊ី។ ទន្ទឹមនឹងនេះនៅតំបន់អាស៊ាន លីគបាល់ទាត់នារីវៀតណាម នៅតែជាឈរខ្ពស់បំផុតក្នុងតំបន់ បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ៥ នៅទ្វីបអាស៊ី៕

