U17 កម្ពុជា ដណ្តើមបាន៣ពិន្ទុជាលើកដំបូងក្នុងវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2026 ពូលB ក្រោយយកឈ្នះលើក្រុម U17 កោះហ្គាំ ដោយលទ្ធផល ៥-១ កាលពីម្សិលមិញ។
ទោះរកបាន៣ពិន្ទុក្ដីក៏ ក្រុម U-17 កម្ពុជា អស់ឱកាសទៅវគ្គបន្តហើយ ក្រោយឆ្លងកាត់៤ប្រកួតឈ្នះ១ ចាញ់៣ និងឈរលេខ៥ក្នុងពូល B ខណៈ ប្រកួតចុងក្រោយប៉ះម្ចាស់ផ្ទះ U17 កៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

