កម្ពុជា ស្នើសុំដក​កីឡា៨វិញ្ញាសារ ចេញពីព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃ ​

គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​បាន​ផ្ញើ​លិខិត​ទៅ​លោក​ Chaiyaphak Siriwat ប្រធានក្រុមប្រឹក្សាស៊ីហ្គេម​ សុំ​ដក​​កីឡា​ចំនួន​ ៨​វិញ្ញាសារួមមាន យូដូ, ការ៉ាតេ, បញ្ចសីលា, ប៉េតង់, ចំបាប់, វូស៊ូ, សីដក់ និង​បាល់ទាត់​ ពី​ការ​ប្រកួត​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ ២០២៥នៅប្រទេសថៃ។

​ បើយោងតាមបង្ហោះលើផេកគណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានឲ្យដឹងថាដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ថ្នាក់ដឹកនាំគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ពិសេសទទួលបាន អនុសសាន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល បានសម្រេចជាចុងក្រោយ កាត់បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា ដែលប្រកួតនៅសុងក្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។

បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង ១៣ប្រភេទកីឡាតែប៉ុណ្ណោះ។ នេះជាស្មារតីបុរេសកម្ម និងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំ ដើម្បីធានាឲមានការចូលរួមផង និងធានាសុវត្ថិភាពខ្ពង់ដល់ប្រតិភូកីឡាកម្ពុជាផង។ សង្ឃឹមថា បងប្អូនជនរួមជាតិយោគយល់ អធ្យាស្រ័យខ្ពង់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ ៕

Written by 

Related posts

Leave a Comment