ភ្នំពេញ ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ។ ខណនោះឯកឧត្ដមបានថ្លែងបញ្ជាក់ថា បើទោះបីស្ថានការណ៍ព្រំដែននៅមានភាពតានតឹងខ្លះៗ ប៉ុន្តែសុភនិច្ឆ័យដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅតែអនុញ្ញាតឱ្យប្រតិភូកីឡាយើងចូលរួមប្រកួត ដើម្បីបង្ហាញនូវគោលបំណង និងឆន្ទៈរបស់កម្ពុជា គឺចង់បានសេចក្តីសុខសន្តិភាព មិត្តភាពពិតប្រាកដ តាមរយៈស្មារតីនៃព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិនេះ៕







