កីឡាករខ្សែបម្រើ Alisher Mirzaev ក្លឹបវិសាខា ទទួលបានសញ្ជាតិខ្មែរជាផ្លូវហើយ ចាប់តាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ ដែលទទួលស្គាល់ដោយ FIFA បន្ទាប់ពីរូបគេប្រកបអាជីពបាល់ទាត់នៅលីគកំពូលកម្ពុជា ចាប់តាំងពីឆ្នាំ2020 រហូតបច្ចុប្បន្ននេះ។
គិតត្រឹមពេលនេះមានកីឡាករបរទេសចូលសញ្ជាតិខ្មែរ 🇰🇭 ចំនួន9នាក់ហើយ :
1- កីឡាករខ្សែការពារ កាន់ម៉ូ ក្លឹបវិសាខា 🇰🇭 សញ្ជាតិដើមអាហ្វ្រិកខាងត្បូង 🇿🇦 ចូលសញ្ជាតិខ្មែរ 🇰🇭
2- កីឡាករខ្សែប្រយុទ្ធ គូលីបាលី ក្លឹបអង្គរថាយហ្គឺ 🇰🇭 សញ្ជាតិដើមកូតឌីវ័រ 🇨🇮 ចូលសញ្ជាតិខ្មែរ 🇰🇭
3- កីឡាករខ្សែការពារ វីរៈ ក្លឹបណាហ្គាវើល 🇰🇭 សញ្ជាតិដើមកូតឌីវ័រ 🇨🇮 ចូលសញ្ជាតិខ្មែរ 🇰🇭
4- កីឡាករខ្សែការពារ តាកាកិ ក្លឹប BG Pathum United 🇹🇭 សញ្ជាតិដើមជប៉ុន 🇯🇵 ចូលសញ្ជាតិខ្មែរ 🇰🇭
5- កីឡាករខ្សែបម្រើ យូឌៃ ក្លឹបព្រះខ័នរាជស្វាយរៀង 🇰🇭 សញ្ជាតិដើមជប៉ុន 🇯🇵 ចូលសញ្ជាតិខ្មែរ 🇰🇭
6- កីឡាករខ្សែប្រយុទ្ធ ប្រីវ៉ាត ក្លឹប Dewa United 🇮🇩 សញ្ជាតិដើមកាមេរ៉ូន 🇨🇲 ចូលសញ្ជាតិខ្មែរ 🇰🇭 (ប៉ុន្តែមិនមានសិទ្ធិគ្រប់គ្រាន់តាមច្បាប់ FIFA លេងឱ្យក្រុមជម្រើសជាតិកម្ពុជា)
7- កីឡាករខ្សែប្រយុទ្ធ នេតូ ក្លឹប Bhayangkara 🇮🇩 សញ្ជាតិដើមកូឡុំប៊ី 🇨🇴 ចូលសញ្ជាតិខ្មែរ 🇰🇭
8- កីឡាករខ្សែបម្រើ អាលីសឺរ ក្លឹបវិសាខា 🇰🇭 សញ្ជាតិដើមអ៊ូសបេគីស្ថាន 🇺🇿 ចូលសញ្ជាតិខ្មែរ 🇰🇭
9- កីឡាករខ្សែបម្រើ មីហ្សូណូ ក្លឹបកងយោធពលខេមរភូមិន្ទ 🇰🇭 សញ្ជាតិដើមជប៉ុន 🇯🇵 ចូលសញ្ជាតិខ្មែរ 🇰🇭

