ក្រុមគោព្រៃកម្ពុជា ​បន្តឈរលេខ១៧៩ ដដែល ក្នុងតារាង​ FIFA RANKING​ ប្រចាំខែវិច្ឆិកា

ក្រុម​បាល់ទាត់​ជម្រើសជាតិកម្ពុជា បានរក្សានៅចំណាត់ថ្នាក់លេខ ១៧៩ ដដែល ដោយមិនមានអ្វីប្រែប្រួលនោះទេ នៅក្នុងតារាង FIFA RANKING​ ប្រចាំខែវិច្ឆិកា។

​ប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមជម្រើសកោះចិនហុងកុង កាលពីថ្ងៃ ទី ១៣ ខែ វិច្ឆិកា ហើយជាលទ្ធផល គឺបានបញ្ចប់ដោយស្មើគ្នា ១ ទល់នឹង ១។ លទ្ធផលស្មើគ្នានេះ បានធ្វើឱ្យ កម្ពុជា ទទួលបានពិន្ទុ ១.៣៣ ពិន្ទុ និងបច្ចុប្បន្នមានពិន្ទុសរុបចំនួន ៩១១.៥៤ ពិន្ទុ។ ទោះបីជាយ៉ាងណា ចំណាត់ថ្នាក់របស់ កម្ពុជា គឺពុំមានអ្វីប្រែប្រួលនោះទេ ដោយរក្សានៅលេខ ១៧៩ ដដែល។

ដោយឡែកក្នុងតំបន់អាស៊ានវិញ ក្រុមគោព្រៃកម្ពុជា ឈរនៅលេខ៨ ពីលើក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងក្រុមទីម័រខាងកើត៕

Written by 

Related posts

Leave a Comment