កម្ពុជានឹងបញ្ជូន​អត្តពលិកចំនួន២១ប្រភេទកីឡាចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃ

យោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា ក្រុមអត្តពលិកកម្ពុជាចំនួន ២១ប្រភេទ ដែលមានកីឡាករ-កីឡាការិនីចំនួន ២២២នាក់ នឹងត្រូវបានបញ្ជូនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៣-២០ ខែធ្នូខាងមុខ។  

កីឡាទាំង ២១ប្រភេទ ដែលកម្ពុជាត្រៀមបញ្ជូនចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដង ស្របតាមស្មារតីកីឡា និងចលនាអូឡាំពិកអន្ដរជាតិនេះ រួមមានកីឡាអត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបមានចំនួន ៣៣៣នាក់។

Written by 

Related posts

Leave a Comment