​កិច្ចប្រជុំ​ផ្សព្វផ្សាយសារាចណែនាំស្តីពីច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

បន្ទាយមានជ័យ៖ព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៥នេះ នៅក្នុងសាលប្រជុំសាលាខេត្ត បានបើក កិច្ចប្រជុំ​ផ្សព្វផ្សាយ សារាចណែនាំស្តីពីច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។កិច្ចប្រជុំមានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោក បឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត លោក អឿច័ន្ទវិសុទ្ធ ប្រធានរតនាគារខេត្តបន្ទាយមានជ័យ  អភិបាល ក្រុង ស្រុក ចៅសង្កាត់ មេឃុំ និងអ្នកពាក់ព័ន្ទជាច្រើននាក់ទៀត។

លោកបឹង គឹមសឹង បានមានប្រសាសន៍ថា៖សារាចណែនាំស្តីពីច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដា្ឋនហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ សារាចរលេខ ០០២ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីការពន្លឿនកិច្ចលទ្ធកម្មសំណង់របស់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលខេត្ត ឆ្នាំ២០២៥ ។ ការរៀបចំគម្រោង និងការពិនិត្យបញ្ជាក់បច្ចេកទស ការអនុវត្តប្រកាសណែនាំលេខ ២៣១ សហវ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ ស្តីពីការងារលទ្ធកម្ម របស់ឃុំ សង្កាត់ និងសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដែលដាក់ឲ្យប្រើប្រាស់ ដោយសេចក្តីសម្រេចលេខ ០៩៧ សសរ គ.ជ.អ.ប ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ បានជួបប្រទះ នឹងបញ្ហាប្រឈមមួយចំនួនដូចជា ការរៀបចំតម្រោង និងការពិនិត្យបញ្ជាក់បច្ចេកទេស មានការយឺតយ៉ាវ ដែលធ្វើឲ្យការអនុវត្តកិច្ច លទ្ធកម្ម មិនទាន់ពេលវេលា ការទូទាត់ប្រាក់ឲ្យអ្នកទទួលការសាងសង់មិនទាន់ក្នុងឆ្នាំអនុវត្តថវិកា។

លោកបានបន្តឲ្យដឹងទៀតថា៖ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ និងអនុវត្តកិច្ចលទ្ធកម្មសំណង់របស់រដ្ឋបាលឃុំ សង្កាត់ឲ្យបានទាន់ពេលវេលា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសារាចរលេខ ០០២ ស្តីពីការពន្លឿន កិច្ចលទ្ធកម្មសំណង់របស់រដ្ឋបាលឃុំ សង្កាត់។

លោកបឹង គឹមសឹង បានបន្តទៀតថា៖ថវិកាឆ្នាំ ២០២៥នេះឲ្យមានប្រសិទ្ធភាពក្នុងគោលដៅការដោះស្រាយឲ្យបានជាសារវន្តនូវសេចក្តីត្រូវការអនុវត្តឲ្យចេញជាលទ្ធផលប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសន្តិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ផងដែរ។

លោកអ៊ុ រាត្រី  បានធ្វើការណែនាំដល់ប្រធានមន្ទីរ ថ្នាក់ ស្រុក ក្រុង ឃុំសង្កាត់ទាំងអស់ស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោង ថវិការបស់រដ្ឋាភិបាលថ្នាក់ខេត្ត ព្រោះ វាមានសារៈសំខាន់ណាស់សម្រាប់ លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍រៀបចំគម្រោងថវិកាឆ្នាំ២០២៥ របស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងសាកសិទ្ធភាព ធានាការគ្រប់គ្រងការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាននិងការរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាពរបស់រដ្ឋបាលថ្នាក់ខេត្ត។

លោកបានបញ្ជាក់ថា៖ដើម្បីសម្រេចបាននូវគោលដៅនៃការធ្វើទំនើបបកម្មនិងការពង្រឹងប្រព័ន្ធថវិកានៅរដ្ឋបាលថ្នាក់ខេត្ត តាមលក្ខខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈនិងថវិកាឆ្នាំ២០២៥ ដែលចែងក្នុងច្បាប់រួចជាស្រេចហើយផងដែរ៕

Written by 

Related posts

Leave a Comment