អ៊ីស្រាអែល បានឲ្យដឹងថា ចំណាប់ខ្មាំង ២៦ នាក់ ក្នុងនោះ ៨ នាក់ ដែលត្រូវដោះលែងដោយក្រុមហាម៉ាស ក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា បានស្លាប់បាត់បង់ជីវិត ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក David Mencer បានប្រាប់អ្នកសារព័ត៌មានថា អ៊ីស្រាអែល ទទួលបញ្ជីឈ្មោះពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ដែលផ្តល់ព័ត៌មានអំពីស្ថានភាពនៃចំណាប់ខ្មាំងនេះ ។
លោក Mencer បាននិយាយថា បញ្ជីដែលចេញពីក្រុមហាម៉ាសត្រូវនឹងការស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល បញ្ជាក់ថា ចំណាប់ខ្មាំង ៨ នាក់ត្រូវក្រុមហាម៉ាសសម្លាប់ ។ ដូច្នេះ យើងនឹងជូនដំណឹងពីស្ថានភាពដល់សាច់ញាតិរបស់ពួកគេ ។
គួរបញ្ជាក់ថា ស្ត្រីចំនួន ៧ នាក់ ត្រូវបានដោះលែងនៅរស់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនជាង ២៩០ នាក់ដែលជាប់ឃុំនៅក្នុងពន្ធនាគារអ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចាប់ផ្តើម នៅថ្ងៃទី ១៩ ខែមករា ៕
ដោយ៖ ពេជ្រ