មេដឹកនាំ​ប៉ូឡូញ​ ថាសង្គ្រាម​អ៊ុយក្រែន​ ឈាន​ដល់​ដំណាក់កាល​សម្រេចថាត្រូវបន្ត ឬបញ្ចប់ហើយ

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ជម្លោះប្រដាប់អាវុធក្នុងប្រទេសអ៊ុយក្រែន កំពុងឈានចូលដល់ដំណាក់កាលសម្រេចចិត្តមួយ ។

ការលើកឡើងបែបនេះរបស់ លោក Tusk អំឡុងថ្លែងទៅកាន់សមាជជាតិលើកទី ១៣ នៃសហភាពគ្រូបង្រៀនប៉ូឡូញ ។

 ទីភ្នាក់ងារ​ព័ត៌មាន PAP បាន​ដក​ស្រង់​សម្ដី​លោក​ថា​ ​សង្គ្រាម​នៅ​ភាគ​ខាង​កើត ​កំពុង​ឈាន​ចូល​ដល់​ដំណាក់កាល​សម្រេច​ចិត្ត

 ស្របពេលដែលគ្មាននរណាម្នាក់ដឹងថាជម្លោះនឹងបញ្ចប់ដោយរបៀបណានោះទេ ។

 លោក Tusk បានបន្ថែមថា ការ​គំរាម​កំហែង​ក្នុងសង្គ្រាមអ៊ុយក្រែន នា​ពេល​បច្ចុប្បន្ន​នេះ ពិត​ជា​ធ្ងន់ធ្ងរយ៉ាងពិត​ប្រាកដណាស់ បន្ទាប់ពីការបាញ់មីស៊ីលដាក់គ្នា ។

 លោក Tusk ក៏បានកត់សម្គាល់ដោយចង្អុលទៅការគំរាមកំហែងនៃជម្លោះជាសកលថា នេះគឺជាការដណ្ដើមទឹកដី ។

គួរបញ្ជាក់ថា ការលើកឡើងបែបនេះរបស់លោក Tusk បានកើតឡើង បន្ទាប់ពីរុស្ស៊ី បាញ់មីស៊ីលផ្លោងចូលក្នុងទឹកដីអ៊ុយក្រែន ជាការសងសឹក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment