សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយជោគជ័យ

សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ចប់ការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២៥ នៅខេត្តកំពត។

ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញលើ ៨ វិញ្ញាសា គឺ ក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៦គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ២) ។ ក្លិបកង់គិរីរម្យ ឈ្នះមេដាយមាស ២ និងប្រាក់ ១ ឈរលេខ២ ។ ក្លិប Electro Racing ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខ៣ ។ ក្លិបកង់កំពត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ឈរលេខ៤ និងក្លិប Cambodia Biking ឈរលេខ៥ ឈ្នះមេដាយមាស ១គ្រឿង ។ ក្នុងនាមសហព័ន្ធ លោក នូ ចំរើន បានអរគុណដល់ ក្រសួងអប់រំ រដ្ឋបាលខេត្តកំពត និងដៃគូឧបត្ថម្ភ ដែលបានឧបត្ថម្ភគាំទ្រ និងជំរុញឲ្យព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បញ្ចប់ដោយជោគជ័យ ៕

Written by 

Related posts

Leave a Comment