រថយន្តមួយគ្រឿងត្រូវបានគេចតទុកចោលបួនថ្ងៃបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ

ខេត្តរតនគិរី÷ រថយន្តមួយគ្រឿងត្រូវបានគេយកមកចតទុកចោលនៅបេនរ៉ឺម៉កម៉ូតូ ក្បែរមន្ទីរទេសចរខេត្តរតនគិរី កណ្ដាលក្រុងបានលុង ៤ថ្ងៃមកហើយ មិនទាន់ឃើញម្ចាស់មកយកទៅវិញនោះទេ។

បង្កការភ្ញាក់ផ្អើលនេះបានកើតឡើង នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅក្បែរមន្ទីរទេសចរខេត្ត ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

អ្នកបើកបររ៉ឺម៉កម៉ូតូម្នាក់នៅក្បែរនោះបានប្រាប់ថា រថយន្តមួយគ្រឿងនេះបានចតទុកចោលចំនួន៤ថ្ងៃមកហើយ នៅមិនទាន់ឃើញម្ចាស់មកយកនោះទេ ដោយមិនដឹងមូលហេតុ ហើយចង្អៀតកន្លែងពួកគាត់ដាក់ម៉ូតូរ៉ឺម៉ករង់ចាំភ្ញៀវហៅទៅដឹកអីវ៉ាន់នៅក្នុងខេត្ត។

មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក់ RAV4 L ពណ៌ស ពាក់ស្លាកលេខកោះកុង2A-0026 ត្រូវបានគេស្គាល់ឈ្មោះ យុទ្ធ ជាគ្រូបង្រៀន នៅក្នុងខេត្តរតនគិរី ហើយរស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគីរី។

លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ឡាបានសៀក បានឲ្យដឹងដែរថា រថយន្តមួយគ្រឿងនេះត្រូវបានម្ចាស់មកទទួលយកទៅវិញហើយ ដោយម្ចាស់រថយន្ត(ជាប្តី)បានសុំលុយប្រពន្ធមកធ្វើឡាន ប៉ុន្តែប្រពន្ធមិនឲ្យលុយក៏ខឹងបានបើកឡានមករលត់នៅតាមផ្លូវនោះទៅ។

នាយប៉ុស្តិ៍បានបញ្ជាក់ថា ប្តីប្រពន្ធនេះធ្លាប់ឈ្លោះទាស់ទែងគ្នា ប្តីប្រពន្ធធ្លាប់ឈ្លោះទាស់ទែងគ្នាជាញឹកញាប់ ដោយថ្ងៃនោះប្ដីសុំលុយប្រពន្ធយកមកធ្វើឡាន។

ប៉ុន្តែមជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្នុងក្រុងបានលុង មានការព្រួយបារម្ភថា ឲ្យតែរថយន្តចតទុកចោលជាច្រើនថ្ងៃនោះ ខ្លាចតែមានករណីឃាតកម្ម ឬក៏ជាករណីលួចពីខេត្តផ្សេងយកមកប្លង់ចោលនៅខេត្តរតនគីរីនេះ៕

Written by 

Related posts

Leave a Comment