ថៃ កំណាត់​ប្រើកីឡាករ​ U-22 លើវិញ្ញាសា​បាល់ទាត់​បុរសនៅស៊ីហ្គេមលើកទី ៣៣

ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ ថៃ បានកំណត់ការប្រើប្រាស់កីឡាករត្រឹមអាយុ២២ឆ្នាំ សម្រាប់វិញ្ញាសា​បាល់ទាត់​បុរស ដោយផ្អែកលើសំណើពីសមាគមកីឡាបាល់ទាត់ថៃ (FAT) ។

ការសំណើនេះមានន័យថា ស៊ីហ្គេមលើកទី ៣៣ ឆ្នាំ២០២៥ នឹងត្រូវកំណត់​កីឡាករត្រឹមអាយុ២២ឆ្នាំប៉ុណ្ណោះ ​ពោលគឈកីឡាករកើតត្រឹមឆ្នាំ ២០០៣ឬក្រោយប៉ុណ្ណោះទើបអាចចូលរួមបាន កីឡាករដែលមានអាយុលើសពី ២២ ឆ្នាំនឹងមិនមានសិទ្ធិនោះទេ។

ការសម្រេចចិត្តនេះមានគោលបំណងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយរបស់ប្រទេសថៃ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត AFC U23 Cha​mp​io​n​ship ​ឆ្នាំ ២០២៦​៕

Written by 

Related posts

Leave a Comment