ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា លោកគ្មានចេតនាបណ្តេញលោក Jerome Powell ប្រធានធនាគាកណ្តាល(FED) ចេញពីតំណែងនោះទេ។ ប៉ុន្តែគាត់បានរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់គាត់សម្រាប់ Fed ដើម្បីកាត់បន្ថយអត្រាការប្រាក់ប៉ុណ្ណោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញ លោក Trump បាននិយាយថា លោកចង់ឃើញលោក Powell មានសកម្មភាពបន្តិចបន្ថែមទៀតនៅក្នុងលក្ខខណ្ឌនៃគំនិតរបស់លោកក្នុងការបញ្ចុះអត្រាការប្រាក់។ លោកប្រធានាធិបតីក៏បាននិយាយផងដែរថា យើងគិតថាវាជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីបន្ថយអត្រាការប្រាក់។
គួររំលឹកថា លោក Trump បានស្នើកាលពីថ្ងៃព្រហស្បតិ៍សប្តាហ័មុនថាលោកអាចដកលោក Powell ចេញពីតំណែង។ លោកប្រធានាធិបតីបាននិយាយនៅពេលនោះថាគាត់មិនគិតថាប្រធាន Fed កំពុងធ្វើការងាររបស់គាត់ទេ។ គាត់បានបន្ថែមថា ប្រសិនបើខ្ញុំចង់ឱ្យគាត់ចេញ គាត់នឹងចេញពីទីនោះយ៉ាងលឿនមិនលំបាកនោះទេ៕

ដោយ៖ ពេជ្រ